លោក ជិន អ៊ី មេប៉ុស្តិ៍ត្នោត និងលោក វរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការស្រុកបាទី អសមត្ថភាព ក្នុងការចុះបង្រ្កាបល្បែងមាន់ជល់អនឡាញ និងអាប៉ោង ក្នុងភូមិតានន ឃុំត្នោត

 

ចេញផ្សាយថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២
ខេត្តតាកែវ ៖ ល្បែងកំពុងដុះរីកដូចផ្សិតដែលស្ថិតនៅក្នុងភូមិតានន ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ។

បើតាមអ្នកសារព័ត៌មានបានជួបជាមួយអ្នកលេងល្បែង និងអ្នកកាន់ល្បែងបានប្រាប់ថា កញ្ចប់មេលើបានរៀបចំជូនមេលើៗអស់ហើយ ហេតុដូច្នោះពួកគាត់មិនត្រូវបង់ទៅឱ្យអ្នកណាទៀតទេ។ ចំណែកលោក ជិន អ៊ី មេប៉ុស្តិ៍ត្នោត វិញ រាល់អ្នកសារព័ត៌មានខលទៅជួនលើកជួនអត់លើកហើយក៏គ្មានចំណាត់ការ។ ចំណែកឯលោក វរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការស្រុកបាទី គឺខលទៅមិនលើក។ ហេតុដូច្នោះ ទាំងអ្នកកាសែត និងប្រជាពលរដ្ឋមានការសង្ស័យថា លោកមេស្តិ៍ត្នោត និងលោកអធិការ ប្រហែលជាទទួលសំណូកពីមេល្បែងទើបបានមិនចុះបង្រ្កាប និងមិនលើកទូរស័ព្ទ។

ដូចជាចំណុចផ្ទះមួយកន្លែងស្ថិតនៅត្រងចំណុចស្របតាមបណ្ដោយផ្លូវលេខ១២៣ ចេញពីផ្សារចំបក់ចូលមកភូមិតានន ឃុំត្នោត ស្រុកបាទីខេត្តតាកែវ មានបើកមាន់ជល់ភ្នាល់ដាក់លុយយ៉ាងធំតាមអនឡាញ និងអាប៉ោង លេងយ៉ាងសកម្ម ផ្អើលភូមិអាជ្ញារមូលដ្ឋានលោកបែរជាមិនដឹងហើយអ្វីដែលគួរឱ្យសរសើរនោះរាល់ដែលអ្នកសារព័ត៌មានរាយការទៅគឺគ្មានវិធានការបង្រ្កាប និងមិនលើកទូរស័ព្ទ៕