សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ លោកស្រី Maud BAILLY, នាយកប្រតិបត្តិ Sofitel, MGallery  និង Emblems តំណាងឱ្យ Group  ACCOR ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីក្រុងប៉ារីស សាធាណរដ្ឋបារាំង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ លោកស្រី Maud BAILLY, នាយកប្រតិបត្តិ Sofitel, MGallery  និង Emblems តំណាងឱ្យ Group  ACCOR ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីក្រុងប៉ារីស សាធាណរដ្ឋបារាំង ព្រឹកថ្ងៃចន្ទ ទី១៥ មករា ២០២៤។

Group ACCOR ជាក្រុមហ៊ុនដែលប្រតិបត្តិការលើសេវាកម្មសណ្ឋាគារ ដែលគ្រប់គ្រងលើសណ្ឋាគារចំនួន ជាង៤០ម៉ាក (Brand) ទូទាំងពិភពលោក ក្នុងនោះ Group ACCOR ក៏បានដាក់ទុនវិនិយោគចំនួន ៩ទីតាំងនៅកម្ពុជា មាននៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដូចជា៖ Raffles Hotel Le Royal, Raffles Grand Hotel d’Angkor, Sofitel Angkor Phokeethra Golf & Spa Resort, Sofitel Phnom Penh Phokeethra, ibis budget Phnom Penh Riverside, ibis Styles Siem Reap, TRIBE Phnom Penh Post Office Square, Novotel Phnom Penh BKK 1 និង Novotel Sihanoukville Holiday Resort។