សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ ត្រូវបានទទួលបដិសណ្ឋារកិច្ចជាផ្លូវការដោយ​ អនុប្រធានពិធីការរដ្ឋ ទទួលបន្ទុកការងារពិធី នៃសាធារណរដ្ឋបារាំង​ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ ត្រូវបានទទួលបដិសណ្ឋារកិច្ចជាផ្លូវការដោយ​ លោក Paul FURIA អនុប្រធានពិធីការរដ្ឋ ទទួលបន្ទុកការងារពិធី នៃសាធារណរដ្ឋបារាំង​ ព្រមទាំងគណ:ប្រតិភូអម​ នៅអាកាសយានដ្ឋានអន្តរជាតិ Orly ទីក្រុងប៉ារីស ដើម្បីបំពេញទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃ១៨-១៩​ ខែមករា​ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំងល្ងាចថ្ងៃពុធ ទី១៧ មករា ២០២៤។