មន្រ្តីជំនាញអាវុធហត្ថខេត្តស្វាយរៀង អស់លទ្ធភាពដោះស្រាយលែងកើត បញ្ជូនសំណុំរឿងមកកាន់សាលាដំបូងខេត្តស្វាយរៀង ពាក់ព័ន្ធកូនតុងទីន៥នាក់ ប្តឹងមេតុងទីនឈ្មោះ ពុធ សម្បត្តិ (ហៅមីងកាត)

មន្រ្តីជំនាញអាវុធហត្ថខេត្តស្វាយរៀង អស់លទ្ធភាពដោះស្រាយលែងកើត បញ្ជូនសំណុំរឿងមកកាន់សាលាដំបូងខេត្តស្វាយរៀង ពាក់ព័ន្ធកូនតុងទីន៥នាក់ ប្តឹងមេតុងទីនឈ្មោះ ពុធ សម្បត្តិ (ហៅមីងកាត)

កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ កូនតុងទីនចំនួន៥នាក់ បាននាំគ្នាផ្តិតមេដៃប្តឹងឈ្មោះ ពុធ សម្បត្តិ (ហៅមីងកាត) មកកាន់អាវុធហត្ថខេត្តស្វាយរៀង ដោយយោងតាមពាក្យបណ្តឹងដោយមានខ្លឹមសារថា សូមគោរពចូល លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង កម្មវត្ថុ៖ សុំប្តឹងឈ្មោះ ពុធ សម្បត្តិ (ហៅមីងកាត) ភេទ ស្រី អាយុ ៤៦ឆ្នាំ សញ្ជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិបុស្សក្រសាំង សង្កាត់ ព្រៃអង្គុញ ក្រុង បាវិត ខេត្ត ស្វាយរៀង។

ខ្ញុំបាទឈ្មោះ សូ សាវន ភេទ ប្រុស អាយុ ៤០ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិបុស្សក្រសាំង សង្កាត់ ព្រៃអង្គុញ ក្រុង បាវិត ខេត្ត ស្វាយរៀង ជាកូនតុងទីន បានលេងតុងទីនជាមួយឈ្មោះ ពុធ សម្បត្តិ (ហៅមីងកាត) ដែលជាមេតុងទីន ដោយខ្ញុំបានចូលរួមលេងមានគ្នាចំនួន ៧០នាក់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ដោយខ្ញុំបានដាក់លេងចំនួន២ក្បាល ដោយក្នុងមួយក្បាល៥០ដុល្លារ ក្នុងមួយខែដេញ២ដង បង់មិនដែលខាន១ខែ រហូតដល់ថ្ងៃទី៣ ខែ៦ ឆ្នាំ២០១៩ បង់ដល់កូនតុងទីនទី៤០នាក់ ដល់ឈ្មោះខ្ញុំត្រូវដេញយកប្រាក់ចំនួន៤០០០ដុល្លារ ស្រាប់តែឈ្មោះ ពុធ សម្បត្តិ (ហៅមីងកាត) បានប្រាប់ថា ផ្អាកសិន ចាំពេលដែលគាត់មានលុយបានគាត់សង រហូតមកដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នៅតែមិនសងប្រាក់មកខ្ញុំទៀត។

សូមបញ្ជាក់ថា នៅមានឈ្មោះកូនតុងទីនចំនួន៤នាក់ទៀត មាននៅក្នុងខ្លឹមសារពាក្យបណ្តឹងដូចខាងក្រោម៖