ដកបញ្ឈរជើងបាត់! មន្ត្រីនគរបាលជាតិ ចំនួន ១៥នាក់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវបានផ្អាកពីការងារជាបណ្តោះអាសន្ន

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្រេចផ្អាកការងារជាបណ្តោះអាសន្ន ចំពោះមន្ត្រីនគរបាលជាតិ ចំនួន ១៥នាក់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមូលហេតុ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ។