ក្រោយពីចប់កម្មវិធីសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋនៅតំបន់រុនតាឯក នាព្រឹកមិញនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតពេលចុះជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលក្នុងមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក ស្ថិតក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
តំបន់អភិវឌ្ឍន៍រុនតាឯក មិនត្រឹមតែជាទីតាំងថ្មីសម្រាប់រស់នៅ ដែលមានហេដ្ឋារចនាសម្ព័ន្ធ ផ្សារ សាលារៀនប៉ុណ្ណោះទេ តែក៏មានផងដែរ ទីកន្លែងពិនិត្យ ព្យាបាលជំងឺទូទៅ ដែលជាការធានាដល់ការថែទាំសុខភាពជូនប្រជាពលរដ្ឋទូទៅ។ នៅព្រឹកមិញនេះ សម្តេចធិបតី ក៏បានប្រកាសដំឡើងមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក ស្ថិតក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែកកម្រិត១ ដែលបានពង្រីកវិសាលភាពកាន់តែធំក្នុងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋនៅទីនោះឱ្យកាន់តែល្អប្រសើរផងដែរ៕
![](https://www.hrnewstv.com/wp-content/uploads/2023/12/FB_IMG_1702026721678-1024x683.jpg)
![](https://www.hrnewstv.com/wp-content/uploads/2023/12/FB_IMG_1702026724146-1024x683.jpg)
![](https://www.hrnewstv.com/wp-content/uploads/2023/12/FB_IMG_1702026738058-1024x683.jpg)
![](https://www.hrnewstv.com/wp-content/uploads/2023/12/FB_IMG_1702026741901-1024x683.jpg)
![](https://www.hrnewstv.com/wp-content/uploads/2023/12/FB_IMG_1702026746765-1024x683.jpg)
![](https://www.hrnewstv.com/wp-content/uploads/2023/12/FB_IMG_1702026749683-1024x683.jpg)
![](https://www.hrnewstv.com/wp-content/uploads/2023/12/FB_IMG_1702026754797-1024x683.jpg)
![](https://www.hrnewstv.com/wp-content/uploads/2023/12/FB_IMG_1702026757936-1024x683.jpg)
![](https://www.hrnewstv.com/wp-content/uploads/2023/12/FB_IMG_1702026776825-1024x683.jpg)
![](https://www.hrnewstv.com/wp-content/uploads/2023/12/FB_IMG_1702026784880-683x1024.jpg)
![](https://www.hrnewstv.com/wp-content/uploads/2023/12/FB_IMG_1702026788617-1024x683.jpg)
![](https://www.hrnewstv.com/wp-content/uploads/2023/12/FB_IMG_1702026792715-1024x683.jpg)
![](https://www.hrnewstv.com/wp-content/uploads/2023/12/FB_IMG_1702026798401-1024x683.jpg)
![](https://www.hrnewstv.com/wp-content/uploads/2023/12/FB_IMG_1702026800856-683x1024.jpg)
![](https://www.hrnewstv.com/wp-content/uploads/2023/12/FB_IMG_1702026808106-1024x683.jpg)
![](https://www.hrnewstv.com/wp-content/uploads/2023/12/FB_IMG_1702026815926-1024x576.jpg)
![](https://www.hrnewstv.com/wp-content/uploads/2023/12/FB_IMG_1702026822136-1024x576.jpg)
![](https://www.hrnewstv.com/wp-content/uploads/2023/12/FB_IMG_1702026830289-1024x576.jpg)