1/រកឃើញម្ចាស់កង់បី ដែលបានយកកាមេរ៉ារបស់ភ្ញៀវបរទេសភ្លេច នៅលើកង់បីរបស់ខ្លួន យកទៅលក់ក្នុងតម្លៃ៤០០ដុល្លារ 2/មានចឹងទៀត! កាមេរ៉ានោះ​ម្ចាស់ហាង Sabbay Nash Camera Shop បានទិញពីពូកង់បីហេីយពិនិត្យមេីលរួចបង្ហោះស្វែងរក​ម្ចាស់កាមេរ៉ានោះ​ និងបានទាក់ទងប្រគល់ជូនម្ចាស់ដេីម(ដែលជាជនបរទេស)វិញ​ ដោយមិនយកលុយ

1/រកឃើញម្ចាស់កង់បី ដែលបានយកកាមេរ៉ារបស់ភ្ញៀវបរទេសភ្លេច នៅលើកង់បីរបស់ខ្លួន យកទៅលក់ក្នុងតម្លៃ៤០០ដុល្លារ
2/មានចឹងទៀត! កាមេរ៉ានោះ​ម្ចាស់ហាង Sabbay Nash Camera Shop បានទិញពីពូកង់បីហេីយពិនិត្យមេីលរួចបង្ហោះស្វែងរក​ម្ចាស់កាមេរ៉ានោះ​ និងបានទាក់ទងប្រគល់ជូនម្ចាស់ដេីម(ដែលជាជនបរទេស)វិញ​ ដោយមិនយកលុយ

គួរឲ្យសោកស្តាយ ដែលម្ចាស់កង់បី បានយកកាមេរ៉ារបស់ភ្ញៀវភ្លេចនៅលើកង់បីរបស់ខ្លួន យកទៅលក់ក្នុងតម្លៃ៤០០ដុល្លារ ហើយព្យាយាមគេចវេស មិនព្រមសហការជាមួយអ្នកតាមរក រហូតបើកកង់បីរត់មកដល់ចំណុចផ្លូវជាតិលេខ១ មុខវត្តស្លាកែត ទើបឃាត់ខ្លួនម្ចាស់កង់បីបាន ភ្លាមៗនោះក៏ប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ផ្សារគគីរ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ

សមត្ថកិច្ចប៉ុស្តិ៍ផ្សារគគីរ បានសួរនាំម្ចាស់កង់បី បន្ទាប់នាំទៅចង្អុលហាងដែលម្ចាស់កង់បីយកកាមេរ៉ារបស់ភ្ញៀវបរទេសដែលភ្លេចលេីកង់បីរបស់ខ្លួនទៅលក់ក្នុងតម្លៃ400$ នៅមុខសណ្ឋាគារស ជិតផ្សាថ្មី។

ចំណែកឯកាមេរ៉ានោះ​ម្ចាស់ហាង Sabbay Nash Camera Shop បានទិញពីពូកង់បីហេីយពិនិត្យមេីលរួចបង្ហោះស្វែងរក​ម្ចាស់កាមេរ៉ានោះ​ និងបានទាក់ទងប្រគល់ជូនម្ចាស់ដេីម(ដែលជាជនបរទេស)វិញ​ ដោយមិនយកលុយអ្វីឡេីយ​៕