នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ មានភ្លៀងធ្លាក់ផ្នែកខ្លៈមកលើ ខេត្តកណ្តាល ខេត្តកោះកុង ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកំពត

 

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ មានភ្លៀងធ្លាក់មកលើផ្នែកខ្លៈ ចំនួន ៥ខេត្ត និង ៦ស្រុក មានដូចខាងក្រោម ៖

នៅរសៀល មានភ្លៀងធ្លាក់កម្រិតផ្សែងក្រូច ទៅកម្រិតខ្សោយ ចំនួន១១ឃុំ ក្នុងស្រុកកោះធំ ខេត្តកណ្តាល។

នៅថ្ងៃត្រង់ មានភ្លៀងធ្លាក់កម្រិតមធ្យមក្នុងស្រុកគីរីសាគរ ខេត្តកោះកុង។

នៅរសៀល មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យមនៅផ្នែកខ្លះនៃស្រុកបាភ្នំ ខេត្តព្រៃវែង។

នៅរសៀល មានភ្លៀងធ្លាក់កម្រិតមធ្យមស្រុកសំរោង និងស្រុកបាទី ខេត្តតាកែវ។

នៅរសៀល កំពុងមានភ្លៀងធ្លាក់កម្រិតខ្សោយ នៅផ្នែកខ្លះនៃស្រុកឈូក ខេត្តកំពត។