គ្មានអាណិតហែងទេពៅ បើឆក់ស្ដែងៗអញ្ចឹង ឆក់គេបានវាគ្រាន់ដល់គេដេញទាន់ទ្រមខ្លួនចឹង !

ជនសង្ស័យម្នាក់ជិះម៉ូតូហុងដាស្កុបពី មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1JN-3771បានធ្វើសកម្មភាពឆក់ខ្សែកបុរសម្នាក់ក្នុងចំណោមពីរនាក់កំពុងជិះម៉ូតូមួយគ្រឿង បានសម្រេចត្រូវបានជនរងគ្រោះដេញចាប់បាន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦ និង ១៧ នាទីព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ ៥៩៨ ចំណុចមុខខារ៉ាអូខេបេស្តារ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីពេញ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រជាពលរដ្ឋស្វាគមន៍ឡើងចាស់ដៃ រួចប្រគល់ជូនសមត្ថកិច្ចចាត់ការបន្ត៕P27