នៅថ្ងៃទី២៥ ខែមីនា មានភ្លៀងធ្លាក់មកលើ ខេត្តកំពត ខេត្តកោះកុង ខេត្តរតនគិរីបីខេត្ត ចំនួន ៨ស្រុក

 

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ មានភ្លៀងធ្លាក់មកលើផ្នែកខ្លះចំនួន បីខេត្ត មានដូចខាងក្រោម ៖

នៅពេលព្រឹក មានភ្លៀងធ្លាក់កម្រិតខ្សោយ-មធ្យម នៅផ្នែកខ្លះនៃស្រុកអូរយ៉ាដាវ ស្រុកអណ្តូងមាស និងស្រុកលំផាត់ខេត្តរតនគិរី។

នៅរសៀល មានភ្លៀងបន្តធ្លាក់កម្រិតមធ្យមក្នុងស្រុកកោះកុង ខេត្តកោះកុង។

រសៀល កំពុងមានភ្លៀងធ្លាក់កម្រិតខ្សោយ នៅផ្នែកខ្លះនៃស្រុកដងទង់ និងស្រុកទឹកឈូ និងរសៀលនេះមេឃកំពុងភ្លៀងធ្លាក់កម្រិតខ្សោយ នៅផ្នែកខ្លះនៃស្រុកឈូក និងស្រុកបន្ទាយមាស ខេត្តកំពត។