កិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្ដិរបស់មន្ត្រីពន្ធនាគារ ប្រព្រឹត្តទៅនៅសាលប្រជុំអគារ T-27 ទីស្ដីការក្រសួងមហាផ្ទៃ

នាព្រឹកថ្ងៃអង្គារ  ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក ឯម​ វិចិត្រ​ អគ្គាធិការ នៃអគ្គាធិការដ្ឋាន​ ក្រសួង​មហាផ្ទៃ​ អញ្ជើញចូលរួមកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្ដិរបស់មន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ សម្តេច​ក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារ T-27 ទីស្ដីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម​ រដ្ឋលេខាធិការ​ប្រចាំការ​ ឯកឧត្តម​​ រដ្ឋលេខាធិការ​ ឯកឧត្តម​ អគ្គ​នាយក​ នៃអគ្គនាយកដ្ឋាន ឯកឧត្ដម តំណាងអគ្គនាយកដ្ឋាន និង​អង្គភាព​ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។