ឯកឧត្ដម​ អ៊ុំ​ រាត្រី​ ប្រធាន​គណៈកម្មាធិការ​គណបក្សខេត្ត​ និងក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្មពួក​ អញ្ជេីញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹម ចំនួន ២ឃុំ ស្ថិតក្នុងស្រុកថ្មពួក

បន្ទាយមានជ័យ​៖​ ថ្ងៃព្រហស្បតិ៍ ៣ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ ប្រធាន​គណៈកម្មាធិការ​គណបក្សខេត្ត​ និងក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្មពួក​ អញ្ជេីញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ​  ដើម្បីផ្សព្វផ្សាយពីគោលនយោបាយបក្ស​ ដែលបានសាងស្នាដៃ​ជាច្រើន ព្រមទាំងសមិទ្ធផលនានា​ របស់គណបក្សប្រជាជនកម្ពុជា និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ​ដល់សមាជិសមាជិកាគណបក្ស​ និងប្រជាពលរដ្ឋឃុំគំរូ​ ឃុំភូមិថ្មី​ ស្រុកថ្មពួក​ ដែលមានអ្នកចូលរួមសរុបប្រមាណ៤១៦នាក់​ ស្រី៣៣៩នាក់ សម្រាប់​ជ្រើសតាំងតំណាងរា្រស្តនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។