អបអរសាទរខួប​លើកទី៦ នៃការដាក់តំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៨ កក្កដា ២០១៧- ៨ កក្កដា ២០២៣

ក្រោមការជ្រោមជ្រែងរបស់រាជរដ្ឋាភិបាល និងជាពិសេសការខិតខំប្រឹងប្រែងយ៉ាងសកម្មលើ​កិច្ចការ​ថែរក្សា​ ការពារ ​អភិរក្ស សម្បត្តិវប្បធម៌ខ្មែរ របស់ថ្នាក់ដឹកនាំក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួមជាមួយមន្ត្រីជំនាញ និងស្ថាប័ន​ពាក់ព័ន្ធនានា តំបន់ប្រាសាទ​សំបូរ​ព្រៃ​គុក បាន​ក្លាយ​ជា​តំបន់​ប្រវតិ្តសាស្រ្ត​ទី​៣ របស់​កម្ពុជា ដែល​ត្រូវ​បាន​ចុះ​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក បន្ទាប់​ពី​ប្រាសាទ​អង្គ​វត្តដែលបានចុះក្នុងបញ្ជី ​នៅ​ឆ្នាំ​១៩៩២ និង​ប្រាសាទ​ព្រះវិហារ​ នៅ​ឆ្នាំ​២០០៨។​

គួររំលឹកដែរថា ការ​សម្រេច​ដាក់​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃ​គុក​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​ ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំកំពូល​លើក​ទី​៤១ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​ ដែល​រៀប​ចំ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ២ ដល់​ថ្ងៃ​ទី១២ ខែកក្កដា ដែលមាន ១៩៣ ប្រទេស​ជា​សមាជិក និង ២១ ប្រទេស​ជា​គណៈកម្មាធិការ​អចិ​ន្ត្រៃយ៍។