ឯកឧត្តម អ៊ុំ រាត្រី បានអញ្ជេីញ​អមដំណើរឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ បើកកិច្ចប្រជុំត្រួតពិនិត្យការងារបេីកយុទ្ធនាការឃោសនាបោះឆ្នោត​ ជ្រេីសតាំងតំណាងរាស្រ្ត​នីតិកាល​ទី៧​ ឆ្នាំ២០២៣​ នៅសាលប្រជុំ​ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​ ខេត្តបន្ទាយមានជ័យ​

ខេត្តបន្ទាយមានជ័យ÷ នាព្រឹកថ្ងៃព្រហស្បតិ៍​ ១២កេីត​ ខែបឋមាសាឍ​ ឆ្នាំ​ថោះ​ បញ្ចស័ក​ ពស២៥៦៧​ ត្រូវនឹងថ្ងៃទី​២៩​ ខែមិថុនា​ ឆ្នាំ​២០២៣​ ឯកឧត្តម អ៊ុំ រាត្រី អភិបាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជេីញ​អមដំណើរ
ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានក្រុមការងាចុះជួយខេត្តបន្ទាយមានជ័យ​ បើកកិច្ចប្រជុំត្រួតពិនិត្យការងារបេីកយុទ្ធនាការឃោសនាបោះឆ្នោត​ ជ្រេីសតាំងតំណាងរាស្រ្ត​នីតិកាល​ទី៧​ ឆ្នាំ២០២៣​ នៅសាលប្រជុំ​ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​ ខេត្តបន្ទាយមានជ័យ​។