ព្រះរាជាណាចក្រកម្ពុជា តំបន់មួយចំនួន អាចមានភ្លៀងធ្លាក់ លាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅបង្គរ ចាប់ពីថ្ងៃទី២៣-២២ ខែមីនា ឆ្នាំ២០២២

 

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នេះ ចាប់ពីថ្ងៃទី១៦-២២ ខែមីនា ឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតខ្សោយទៅមធ្យម និងសម្ពាធទាបតូចៗផ្សេងទៀតដែលកើតឡើងផ្ទាល់ដោយកន្លែងជាអន្លើ(Local Low Formed) ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល

– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
– អាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ លាយឡំដោយផ្គររន្ទះ និងខ្យល់កន្រ្តាក់។តែសម្រាប់ថ្ងៃទី១៩-២១ ខែមីនា ឆ្នាំ២០២២ ពិសេសនៅតំបន់ទំនាបកណ្តាលនិងទំនាបភាគពាយ័ព្យ បរិមាណភ្លៀងកើនឡើង , សីតុណ្ហភាពអតិបរិមាធ្លាក់ចុះបន្តិចវិញ។

២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
– អាចមានភ្លៀងក្នុងកម្រិតខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ នងខ្យល់កន្រ្ទាក់។

៣- តំបន់មាត់សមុទ្រ

– សីតុណ្ហភាពអតិប្បបរមា មានពី ២២-២៧°C
– សីតុណ្ហភាពអតិប្បបរមា មានពី ៣២-៣៤ °C
– អាចមានភ្លៀងក្នុងកម្រិតមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។

ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា ក្រោនរម្លឹក សូមឲ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់នៃការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពអាកាសធាតុនេះ ៕