លោកឧត្តមសេនីយ៍ទោ  ឈាង​ ផាន់ណារ៉ា​ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលជាមួយតំណាងក្រុមការងារ បាល់ទះ បាល់ទាត់ បេតង់(ប៊ូល) និងកីឡាករ កីឡាការនី ដែលត្រូវធ្វើការប្រកួតប្រជែងដណ្តើមពានរង្វាន់មហាជនថ្នាក់ខេត្ត ប្រព្រឹត្តទៅថ្ងៃចន្ទទី១២ ខែមិថុនា ឆ្នាំ២០២៣

ខេត្តតាកែវ​៖ នាព្រឹកថ្ងៃសៅរ៍ ៧រោច​ ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈាង​ ផាន់ណារ៉ា​ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ “អញ្ជើញជួបសំណេះសំណាលជាមួយតំណាងក្រុមការងារ បាល់ទះ បាល់ទាត់ បេតង់(ប៊ូល) និងកីឡាករ កីឡាការនី ដែលត្រូវធ្វើការប្រកួតប្រជែងដណ្តើមពានរង្វាន់មហាជនថ្នាក់ខេត្ត ប្រព្រឹត្តទៅថ្ងៃចន្ទទី ១២ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ”
មានមតិសំណេះសំណាលណែនាំក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បាននាំយកសំភារៈឯកសណ្ឋានកីឡា ថវិកាចំនួន ៣,៥០០,០០០៛(បីលានហាសិបម៉ឺនរៀល) ដើម្បើឧបត្ថម្ភដល់នាក់ដឹកនាំក្រុម គ្រូបង្គោល និងជាពិសេសកីឡាករទាំងបីក្រុម ត្រូវតែខិតខំព្យាយាមហ្វឹកហាត់ និងសហការគ្នាលេងឲ្យបានល្អទទួលបានជ័យជំនះលើក្រុមផ្សេង ព្រមទាំងលើកស្ទួយវិស័យកីឡាឲ្យកាន់តែមានភាពរីកចម្រើនទាំងលើឆាកជាតិ និងអន្តរជាតិ។ គូររំលឹកដែរថា កាលពីពេលថ្មីៗកន្លងទៅនេះមានការរៀចំព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្តើមពានរង្វាន់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ៕

CATEGORIES
Share This