លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាល ខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ០៥គ្រួសារ ស្មើនឹងទឹកប្រាក់ចំនួន ២២,០០០,០០០៛(ម្ភៃពីលានរៀល)

ខេត្តតាកែវ៖ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាល ខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ០៥គ្រួសារ ស្មើនឹងទឹកប្រាក់ចំនួន ២២,០០០,០០០៛(ម្ភៃពីលានរៀល) ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ លោកវរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ និងក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ថវិកាដែលត្រូវប្រគល់ជូនគ្រួសារសពទាំងប្រាំគ្រួសារមានឈ្មោះដូចខាងក្រោម៖
គ្រួសារទី១- ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី ឆុល សុភាព ត្រូវជាភរិយាសព លោក វរសេនីយ៍ត្រី ញឹម ធី ឋានៈនាយផ្នែកអធិការដ្ឋាននគរបាលស្រុកសំរោង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មរណៈភាពកាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិព្រៃទទឹង ឃុំសំរោង ស្រុក សំរោង ខេត្តតាកែវ។
គ្រួសារទី២- ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី យឹម គឹមសាន្ត ត្រូវជាកូនបង្កើត សពលោក យឹម ងេ អតីតមន្រ្តីនគរបាលជាតិចូលនិវត្តន៍ បានមរណៈភាពកាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។
គ្រួសារទី៣- ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី អឹម យ៉ន ត្រូវជាភរិយាសព លោក ង៉ែត វុទ្ធី មន្រ្តីនគរបាលចូលនិវត្តន៍ មរណៈភាពកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ)ស្ថិតនៅភូមិតាយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
គ្រួសារទី៤- ទទួលថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល) ប្រគល់ជូនដល់លោកអនុសេនីយ៍ឯក វ៉ាន់ ដារ៉ា ឋានៈនាយរងប៉ុស្តិ៍ អធិការដ្ឋាននគរបាលស្រុកសំរោង ខេត្តតាកែវ ត្រូវជាស្វាមីសពលោកស្រី រ័ត្ន លាប មរណៈភាពកាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិខ្នារុង ឃុំបឹងត្រាញ់ខាងជើង ខេត្តតាកែវ។
គ្រួសារទី៥- ទទួលថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល) ជូនដល់លោក កុល សំរេច មន្រ្តីនគរបាលជាតិចូលនិវត្តន៍ ត្រូវជាស្វាមីសពលោកស្រី ងួន សុវណ្ណរ៉ា មរណៈភាពកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិប្រហ៊ូត ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានសំដែងនូវមនោសញ្ជេតនា ការអាឡោះអាល័យ សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី ភរិយា ឪពុក ម្តាយ ដ៏ល្អ​ដែលបានបម្រើប្រទេសជាតិ មាតុភូមិកន្លងមកមានស្នាដៃ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕