អធិការដ្ឋាននគរបាលស្រុកគិរីវង់​ បានរៀបចំ “កិច្ចប្រជុំពង្រឹងការងារសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម​ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត​ នីតិកាលទី៧​ ឆ្នាំ២០២៣​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ​ ឈាង​ ផាន់ណារ៉ា​ ស្នងការនគរបាលខេត្តតាកែវ

ខេត្តតាកែវ​៖ នាព្រឹកថ្ងៃសុក្រ​ ៦រោច​ ខែជេស្ឋ​ ឆ្នាំថោះ​ បញ្ចស័ក​ ពុទ្ធស​ករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី៩​ ខែមិថុនា​ ឆ្នាំ២០២៣​ មានរៀបចំ “កិច្ចប្រជុំពង្រឹងការងារសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម​ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត​ នីតិកាលទី៧​ ឆ្នាំ២០២៣​ និងប្រគល់ឯកសណ្ឋានជូនប្រជាការពារចំនួន ២២៣នាក់នៅអធិការអធិការដ្ឋាននគរបាលស្រុកគិរីវង់​ ខេត្តតាកែវ”។
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ​ ឈាង​ ផាន់ណារ៉ា​ ស្នងការនគរបាលខេត្តតាកែវ ដោយមា​នការចូលរួមពីលោកឧត្តមសេនីយ៍​ វរសេនីយ៍​ ស្នងការរង​ លោកនាយការិយាល័យជំនាញពាក់ព័ន្ធ​ លោកអធិការ​ អធិការរង​ នាយ​ នាយរងផ្នែក​ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២​ និងកម្លាំងប្រជាការពារ។ ជាកិច្ចចាប់ផ្តើមលោកវរសេនីយ៍ឯក​ យុគ​ សារ៉ាត់​ អធិការនគរបាលស្រុកគិរីវង់​ ធ្វេីរបាយការណ៍ស្វាគមនអំពីសភាពការណ៍សន្តិសុខទូទៅរួចមកលោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខក្នុងឱកាសនោះ ព្រមទាំងបានណែនាំដល់កងកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់​ ត្រូវបង្កេីនការយកចិត្តទុកដាក់ស្រាវជ្រាវមុខសញ្ញាបង្ហោះសារជេរប្រមាថថ្នាក់ដឹកនាំ​ និងឆ្លើយតបឱ្យបានទាន់ពេលវេលា​ ចំពោះការងារគ្រឿងញៀន​ ជម្រុញការស្រាវជ្រាវមុខសញ្ញាជួញដូរ​ ចែកចាយគ្រឿងញៀន​ មុខសញ្ញាដាំដំណាំកញ្ឆាខុសច្បាប់​ និងមុខសញ្ញាជួញដូរកញ្ឆាខុសច្បាប់​ និងក្រើនរំលឹកដល់មន្រ្តីនគរបាលស្រុកគិរីវង់ទាំងអស់មិនត្រូវពាក់ព័ន្ធ ឫនៅពីក្រោយបទល្មេីសគ្រឿងញៀនដាច់ខាត​ ពាក់ព័ន្ធការងារសន្តិសុខ​ ត្រូវបន្តក្តាប់សកម្មភាពអង្គការ​ សមាគម​ សាសនា​ គណបក្សនយោបាយ​ ក្តាប់សតិអារម្មណ៍ប្រពលរដ្ឋ​ ក្តាប់មុខសញ្ញាឆបោកតាមប្រព័ន្ធ​(Internet)។
លោកឧត្តមសេនីយ៍ទោ ស្នងការ បន្តទៀតថាៈ ត្រូវត្រៀមរៀបចំកម្លាំងការពារសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពក្នុងដំណេីរការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ត​ នីតិកាលទី៧​ ឆ្នាំ២០២៣​ ទាំងដំណាក់កាលយុទ្ធនាការនាឃោសនាបោះឆ្នោត​ និងដំណាក់កាលបោះឆ្នោត -រាប់សន្លឹកឆ្នោត​ រហូតដល់ដំណាក់កាលប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ។ ពង្រឹងការគ្រប់គ្រងមុខសញ្ញាព្រហ្មទណ្ឌ​ លួច​ ឆក់​ ប្លន់​ ក្មេងទំនេីង​ ទីតាំងបញ្ចាំ​  ទីតាំងទទួលផលចោរកម្ម​ ទីតាំងដាប់ស្លាកលេខ​ផ្សេងៗ ជម្រុញការបង្រ្កាបល្បែងស៊ីសងខុសច្បាប់។ បន្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​ ជាពិសេសគោលដៅដេីមទី​ ការដឹកទំនិញលេីសទម្ងន់​ សំពីងសំពោង​ ដោយត្រូវយកចិត្តទុកដាក់សម្រួលចរាចរណ៍នៅតាមទីប្រជុំជន​ មុខសាលារៀន​នៅពេលសិស្សានុសិស្សចូល​ ចេញពីសាលារៀន​​ ត្រូវណែនាំដល់មន្ត្រីអនុវត្តច្បាប់​ដោយប្រកាន់ឱ្យបានខ្ជាប់ខ្ជួនជានិច្ចអំពីវិន័យ​ ក្រមសីលធម៌ វិជ្ជាជីវ:​ អាកប្បកិរិយា​ ឥរិយាបទទន់ភ្លន់សុភាពរាបសារ​ ក្នុងការអនុវត្តតួនាទីភារកិច្ច​ ត្រូវណែនាំដល់ម្ចាស់រថយន្តដឹកដីឱ្យអនុវត្តស្របតាមលក្ខណ:បច្ចេកទេស។   ជម្រុញការអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព​ ដោយសហការជាមួយលោកមេឃុំ​ ចៅសង្កាត់​ ចុះផ្សព្វផ្សាយគោលនយោបាយ​ ធ្វើវេទិកាសាធារណ:​ និងក្រុមប្រជាការពារ​ សំដៅកាត់បន្ថយបទល្មេីសគ្រប់ប្រភេទ។ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លេីកទី៧របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕