តំណាងរាស្រ្តខេត្តបាត់ដំបង បានអញ្ជើញជាកិត្តិយសក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្ដីរាជការ មន្រ្ដីជាប់កិច្ចសន្យា និងមន្រ្តីសុខាភិបាលនៃសាលាខេត្តបាត់ដំបង

នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបងរួមមាន៖ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា​ ឯកឧត្តម ច័ន្ទ សុផល អនុប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ឯកឧត្តម ងិន ឃន សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា ឯកឧត្តម សៀង ស៊ុតថង សមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា និងឯកឧត្តម ឡោក ហ៊ួរ សមាជិកគណៈកម្មការទី៦ នៃរដ្ឋសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្ដីរាជការ មន្រ្ដីជាប់កិច្ចសន្យា និងមន្រ្តីសុខាភិបាលនៃសាលាខេត្តបាត់ដំបង ចំនួន​ ២១៣៧នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕