ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្រ្តីថ្នាក់ដឹកនាំខេត្ត បានបន្តចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើដីលំនៅឋាន ចំនួន ២ស្រុក មានដូចខាងក្រោម÷

ថ្ងៃសុក្រ ៧ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្រ្តីថ្នាក់ដឹកនាំខេត្ត បានបន្តចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើដីលំនៅឋាន ចំនួន ២ស្រុក មានដូចខាងក្រោម÷

១. ពិធី​ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើដីលំនៅឋាន បានកែសម្រួលពីតំបន់២ នៃតំបន់ទន្លេសាប បញ្ចូលមកតំបន់ ១ ស្ថិតនៅភូមិស្ទឹងកំបុត ឃុំរហាល ភូមិកាបៅ និងភូមិកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

២. ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើដីលំនៅឋាន បានកែសម្រួលពីតំបន់២ នៃតំបន់ទន្លេសាប បញ្ចូលមកតំបន់ ១ ស្ថិតនៅភូមិសំបួរ ភូមិដូនឡឹក, ក្បាលក្របី, ស្រះឈូក,ស្រែព្រៃ,ចែកអង្ករ និងភូមិថ្មដប់ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។