ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ បានដឹកនាំកិច្ចប្រជុំ​ពាក់ព័ន្ធដំណើរការប្រឡងជ្រើសរើសបេក្ខជន សិស្ស និស្សិត ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដើម្បីបម្រើការងារនៅរដ្ឋបាលក្រុង-ស្រុក ក្នុងខេត្តបន្ទាយមានជ័យ​

នៅព្រឹកថ្ងៃទី១៩​ ខែឧសភា​ ឆ្នាំ​២០២៣​ នេះ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ បានដឹកនាំកិច្ចប្រជុំ​ពាក់ព័ន្ធដំណើរការប្រឡងប្រជែងជ្រើសរើសបេក្ខជន សិស្ស និស្សិត ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដើម្បីបម្រើការងារនៅរដ្ឋបាលក្រុង-ស្រុក ក្នុងខេត្តបន្ទាយមានជ័យ​ ជាមួយអនុគណៈកម្មការមេប្រយោគ អនុគណៈកម្មការកណ្តាល អនុគណៈកម្មការអនុរក្ស​ អនុគណៈកម្មការអប្បមាទ និងអនុគណៈកម្មការសន្តិសុខ នៃគណៈកម្មការរៀបចំការប្រឡង​ សម្រាប់ក្របខ័ណ្ឌ ឆ្នាំ២០២៣​ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី​២១​ ខែឧសភា​ ឆ្នាំ​២០២៣​ខាងមុខនេះ។