សម្តេចតជោ ហ៊ុន សែន÷ សូមអបអរសាទរចំពោះកីឡាករកម្ពុជា ដោយបានយកឈ្នះឡាវ ក្នុងលទ្ធផល(Cambodia 2-0 Laos) ដែលទើបបានប្រកួតចប់នៅកីឡដ្ឋាន ស្មាត អ អេស អិន មុននេះបន្តិច

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ សម្តេច បានបង្ហោះតាមរយៈគណនេយផេកហ្វេសប៊ុកផ្លូវការរបស់ សម្តេច ដែលមានឈ្មោះថា (Samdech Hun Sen, Cambodian Prime Minister) ដោយមានខ្លឹមសាថា÷ សូមអបអរសាទរ និង កោតសរសើរចំពោះកីឡាការិនីជម្រើសជាតិកម្ពុជា ដែលបានខិតខំប្រកួតបានយ៉ាងល្អ ក្នុងការប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡាបាល់ទាត់(នារី GroupB)  នា រាត្រីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ រវាង កម្ពុជា 🇰🇭 v 🇱🇦 ឡាវ ដែលបានយកឈ្នះកីឡាការិនីឡាវ ក្នុងលទ្ធផល (Cambodia 2-0 Laos) ដែលទើបបានប្រកួតចប់នៅកីឡដ្ឋាន ស្មាត អ អេស អិន មុននេះបន្តិច។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនពរក្រុមកីឡាការិនីកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀត៕