អភិបាលខេត្តបន្ទាយមានជ័យ បានផ្ញើសារ អបអរសាទរ និង សូមជូនពរជ័យ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា និងសាសនិកខ្មែរឥស្លាមទូទាំងខេត្តបន្ទាយមានជ័យ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ

ខេត្តបន្ទាយមានជ័យ÷ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញផ្ញើសារ សូមអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ជាពិសេសសាសនិកខ្មែរឥស្លាមទូទាំងខេត្តបន្ទាយមានជ័យ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ ហេីយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃសៅរ៍​ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៤​ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃសៅរ៍​ ៣កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២២​ ខែមេសា ឆ្នាំ២០២៣ ។

CATEGORIES
Share This