ឯកឧត្ដម​ អ៊ុំ​ រាត្រី​ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រជុំបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ លើការកែសម្រួលផ្ទៃដីលំនៅឋាន ពីតំបន់២ បញ្ចូលមកតំបន់១ ចំនួន ៧ភូមិ ក្នុងឃុំសំបួរ ស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ÷ ថ្ងៃព្រហស្បតិ៍ ១ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្ត​បន្ទាយមានជ័យ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រជុំបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ លើការកែសម្រួលផ្ទៃដីលំនៅឋាន ពីតំបន់២ បញ្ចូលមកតំបន់១ ស្ថិតនៅភូមិសាស្ត្រ ភូមិសំបួរ ភូមិដូនឡឹក ភូមិក្បាលក្របី ភូមិស្រះឈូក ភូមិស្រែព្រៃ ភូមិរំចកអង្គរ និងភូមិថ្មដប់ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ខេត្តបន្ទាយមានជ័យ បានប្រគេនស៊ីម៉ង់ចំនួន ១០តោន​ និង លោក​ អាង​ ណារិទ្ធ​ ប្រធានមន្ទីររៀបចំដែនដី ចំនួន ២តោន​ ដេីម្បីកសាងសាលាឆាន់ វត្តស្រះឈូក​ ឃុំសំបួរ​ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ​៕