ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន ដែលប្រទានដោយផ្ទាល់ពី ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២នេះ នៅទីក្រុងបាងកក

 

ប្រទេសថៃ ÷ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្ត ដែលប្រទានដោយផ្ទាល់ពី ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ ដែលសញ្ញាបត្រនេះ ត្រូវបានផ្តល់ជូនឯកឧត្តមរដ្ឋមន្ត្រី ពីសកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន ប្រទេសថៃ Rajamangala University of Technology Phra Nakhon –( RMUTP) នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២នេះ នៅទីក្រុងបាងកក ប្រទេសថៃ។