ប្រជាពលរដ្ឋប្រមាណជា១០នាក់ ដាក់ពាក្យ ប្តឹង ឈ្មោះ ស៊ុន ចាន់ឌី ហៅ ឌី វ៉ាន់ខូវ ករណីបោកប្រាស់លុយចំនួន១០ម៉ឺនដុល្លារអាមេរិក បបួលវិនិយោគ នាំចូលបង្កងក្តាមអាឡាស្កាពីក្រៅប្រទេសហើយលក់ផ្តាច់មុខក្នុងប្រទេស

ប្រជាពលរដ្ឋប្រមាណជា១០នាក់ បានចាញ់បោក ក្នុងការលួងលោមពីបុគ្គលឈ្មោះ ស៊ុន ចាន់ឌី ហៅ ឌី វ៉ាន់ខូវ អស់ទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក ដើម្បីយកមកវិនិយោគ នាំចូលបង្កងក្តាមអាឡាស្កាពីក្រៅប្រទេសហើយលក់ផ្តាច់មុខតាមបណ្តាខេត្តក្រុងនានាក្នុងប្រទេស។

តាមការបញ្ជាក់ពីពលរដ្ឋប្រមាណជា១០នាក់ បានឲ្យដឹងថា បុគ្គលឈ្មោះ ស៊ុន ចាន់ឌី ហៅ ឌី វ៉ាន់ខូវ បានមកបបួលពួកគាត់ ហើយលួងលោមពួកគាត់ឲ្យដាក់លុយជាបន្តបន្ទាប់រហូត១០ម៉ឺនដុល្លាអាមេរិច តែបុគ្គលឈ្មោះ ស៊ុន ចាន់ឌី ហៅ ឌី វ៉ាន់ខូវ មិនបាននាំបង្កងក្តាមអាឡាស្កាមកចូលក្នុងប្រទេសនោះទេ បែជាព្យាយាមកុហសពួកគាត់អស់រយៈពេល២ឆ្នាំទៀត។

ប្រជាពលរដ្ឋប្រមាណជា១០នាក់ មានការព្រួយបារម្មណ៍ បាននាំគ្នាដាក់ពាក្យ (ប្តឹង) ចូលទៅក្រសួងមហាផ្ទៃនៅថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២២ ដើម្បីឲ្យច្បាប់ជួយរកយុត្តិធម៌ ដោយដឹងថា ថ្ងៃកំណត់កុងត្រាមិនឃើញ បង្កងក្តាមអាឡាស្កា ពួកគាត់ក៍បានសួរទៅលោក ស៊ុន  ចាន់ឌី ហៅ ឌី វ៉ាន់ខូវ បែជាឆ្លើយដោះសារថាបង្កងក្តាមមិនត្រូវបានអនុញ៉ាតឲ្យដឹករស់តាមជើងយន្តហោះ ។

សូមបញ្ជាក់ថា÷ លោក ស៊ុន  ចាន់ឌី  ហៅ ឌី វ៉ាន់ខូវ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋាន ផ្ទះលេខ៩៩ ផ្លូវ NW-10A បុរីពិភពថ្មី​តាខ្មៅ១ ភូមិព្រែកសំរោងទី៣  សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល៕