កាលពីម្សិលមិញ! នៅក្រុងសៀមរាប មាន ផ្គរ រន្ទះ ខ្យល់កន្រ្ទាក់ ភ្លៀងធ្លាក់ខ្លាំង÷ បោកបក់បាក់ផ្ទាំងប៉ាណូ ស្លាប់មនុស្សម្នាក់ របួសធ្ងន់ម្នាក់ និង រោងពិពណ៍កម្មវិធីទិវាវប្បធម៌ជាតិ បណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង

កាលពីម្សិលមិញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ មានបាតុភូតគ្រោះធម្មជាតិ បង្កជា ផ្គរ រន្ទះ ខ្យល់កន្រ្ទាក់ ភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យរងផលប៉ះពាល់ខ្លាំងពីរកន្លែង ក្នុងក្រុងសៀមរាប៖          ចំណុចទីតាំងទី១ បាក់ផ្ទាំងប៉ាណូ សង្កត់លើ អ្នកដំណើរ បណ្តាលជនរងគ្រោះ ឈ្មោះ ចាន់ធូ ជាជាងមាស នៅផ្សារលើ ត្រូវបានស្លាប់ និង របួសធ្ងន់ម្នាក់ទៀត មិនទទួលបានអត្តសញ្ញាណ នៅចំណុចស្តុប សណ្ឋាគារ ស្មាយលីង ផ្លូវជាតិលេខ៦។


ចំណុចទីតាំងទី២ ខ្យល់កន្រ្តាក់បោកបក់រោងពិពណ៍កម្មវិធីទិវាវប្បធម៌ជាតិ បណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង ស្ថិតនៅបរិវេនមុខសួនព្រះរាជដំណាក់ ខេត្តសៀមរាប។