បានមើលម្តងហើយញាម ចង់មើលម្តងទៀតជាប់ខ្នោះបាត់! បុរស​ម្នាក់​បង្ខំ​ក្មេងស្រីអ.នី.តិជនឲ្យថតវីឌីអូអា.ស.អា.ភាសឲ្យខ្លួនមេីល

បុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Hea Da នឹងបានទាក់ទងស្គាល់គ្នាព្រមទាំងបានលេងឆាតជាមួយក្មេងស្រីអាយុ១៦ឆ្នាំ ដែលជាជនរងគ្រោះ បន្ទាប់មកម្ចាស់គណនីឈ្មោះ Hea Da បានលួងលោមអោយជនរងគ្រោះថតវីដេអូអាសអាភាសផ្ញើឱ្យខ្លួន។ លុះមកដល់ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣ ម្ចាស់គណនីនោះបានគំរាមឱ្យជនរងគ្រោះថតជាវីដេអូអាសអាភាសផ្ញើឱ្យខ្លួនមើលបន្តទៀត ប៉ុន្តែត្រូវបានជនរងគ្រោះបានបដិសេធ ទើប Hea Da បានគំរាមជនរងគ្រោះជាបន្តបន្ទាប់ថា ៖ «បើជនរងគ្រោះពុំធ្វើតាមសំណើរបស់ខ្លួននោះទេ នឹងយកវីដេអូអាសអា-ភា-សរបស់ជនរងគ្រោះបង្ហោះជាសាធារណៈតែម្ដង»។

ជាក់ស្ដែង កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ កន្លងទៅវេលាម៉ោង ២០ និង ៣០ នាទី កងកម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និង នាយកដ្ឋានកណ្ដាលសន្តិសុខ បានដឹកនាំកម្លាំងសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ,

កិច្ចសហប្រតិបត្តិការឈានរហូតឃាត់ខ្លួនជនសង្ស័យបានមាន កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និង នាយកដ្ឋានកណ្ដាលសន្តិសុខ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ, ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល, អង្គភាពការពារកុមារ CPU រហូតធ្វើការស្រាវជ្រាវឈានដល់ការកំណត់មុខសញ្ញាចំនួន ១ នាក់ឈ្មោះ នៅ ចិន្តា ភេទប្រុស អាយុ ៣១ ឆ្នាំជនជាតិខ្មែរ នៅចំណុចហ្គារ៉ាសសាំង PTT ព្រែកអញ្ចាញ ភូមិចំបកមាស ឃុំចំបកចាស់ ស្រុកមុខកំពូល ខេត្តកណ្ដាល។

អ្វីដែលចាប់អារម្មណ៍ខ្លាំង បុរសរូបនេះ មានមុខរបរជាកាន់កាមេរ៉ាភាពយន្ដ និង កាត់តវីដេអូ ដ៏មានសមត្ថភាព ព្រមទាំងជាអ្នកចម្រៀងមួយរូបទៀតផង។

ដោយឡែក កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៣ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យបាន បន្ទាប់ នាំជនសង្ស័យមកកាន់នាយកដ្ឋាន ដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី៕