តុលាការជាន់ទាប រាជធានីភ្នំពេញ សម្រេចឃុំខ្លួនឈ្មោះ ងុយ រស់ ជាប្រពន្ធថៅកែបុរីផ្ទះល្វែង VIP ជាបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងការ ចេញសែកស្អុយជិត

ភ្នំពេញ ៖ លោក ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ
សម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ងុយ រស់ ជាប្រពន្ធថៅកែបុរីផ្ទះល្វែង VIP ជាបណ្ដោះអាសន្ន នៅពន្ធនាគារនៃមជ្ឈមណ្ឌលកែប្រែទី២ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ដែលពាក់ព័ន្ធនឹងការ ចេញសែកស្អុយជិត ១៩ម៉ឺនដុល្លារ ។

យោងតាមដីការ បង្គាប់ឲ្យឃុំខ្លួនរបស់ លោក ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ជនត្រូវចោទឈ្មោះ ង៉ុយ រស់ (ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន) នៅក្នុងមាត្រា ២៣១ នៃ ច្បាប់ស្ដីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ។

ជនត្រូវចោទឈ្មោះ ង៉ុយ រស់ ភេទស្រី អាយុ ៣៦ ឆ្នាំ ទីលំនៅ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។

ឈានរហូតឃុំខ្លួនជនត្រូវចោទឈ្មោះ ង៉ុយ រស់ ដោយមានពាក្យបណ្ដឹងពីម្ចាស់បំណុលដាក់ពាក្បប្តឹង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕