រថយន្តមួយគ្រឿងឆាបឆេះនៅលើផ្លូវល្បឿនលឿន

បើកទំព័រថ្មីមួយទៀតនៅលើផ្លូវល្បឿនលឿនករណីឆេះរថយន្តមួយគ្រឿង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។

មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងបើកនៅលើផ្លូវល្បឿនលឿន មកហួសច្រកចេញចូលបង់ប្រាក់ទីក្រុងភ្នំពេញប្រមាណ២គីឡូម៉ែត្រ រថយន្តមួយគ្រឿងនោះឆាបឆេះតែម្តង ដោយមិនទាន់ដឹងមូលហេតុ។

ហេតុការខាងលើ ទីភ្នាក់ងារសារព័ត៌មាន អេចអរញូស៍ ធីវី(HR NEWS TV)មិនទាន់ទទួលបានព័ត៌មានច្បាស់ការនៅឡើយទេ ថា តើការឆាបឆេះរថមួយគ្រឿងនៅលើផ្លូវល្បឿនលឿន ខាងលើបណ្តាលមកពីអ្វី?តើមានមនុស្ស ស្លាប់ រងរបួសធ្ងន់ ឬស្រាលដែរទេ?