អ្នកលក់អនឡាញល្បីឈ្មោះ អឿន ម៉ូនីកា នៅក្នុងពន្ធនាគារ ម្នាក់ឯង មិនសុខចិត្ត ប្តឹងសមត្ថកិច្ច ចាប់ខ្លួន តារាសម្តែងល្បីឈ្មោះអ្នកនាង លីលី

អ្នកលក់អនឡាញ និងជាមេតុងទីន អឿន ម៉ូនីកា នៅក្នុងពន្ធនាគារ ម្នាក់ឯង មិនសុខចិត្ត ប្តឹង មកសមត្ថកិច្ច ចាប់ខ្លួន តារាសម្តែងស្រីរូបស្រស់ល្បីឈ្មោះ អ្នកនាង លីលី ដោយពាក់ព័ន្ធករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន(សែកស្អុយ) ប្រមាណ១០ម៉ឺនដុល្លារអាមេរិក។

កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ច បានឃាត់ខ្លួន តារាសម្តែងស្រីរូបស្រស់ល្បីឈ្មោះ អ្នកនាង លីលី ដោយសារតែទទួលពាក្យបណ្ដឹងពីកូនតុងទីនរបស់ខ្លួនដោយ ជាប់ពីបទ ឆបោក លុយតុងទីន។

ករណី ចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ «សែកស្អុយ» ប្រមាណ១០ម៉ឺនដុល្លារអាមេរិក អ្នកនាង លីលី បានឆ្លើយតបវិញថា លុយនោះ គេបានសងទៅដើមបណ្តឹងជាបន្តបន្ទាប់ហើយ តែដោយមួយរយៈនេះ ដើមបណ្តឹងត្រូវជាប់ឃុំខ្លួននៅក្នុងពន្ធនាគារ ទើបមានការខកខានក្នុងការទូទាត់ប្រាក់ ដូច្នោះមិនត្រូវឃាត់ខ្លួនគេទេ សូមរងចាំមើលទាំងអស់គ្នាបន្តទៀត៕