គ្រូលីល បារមី លែងជួយ! សមត្ថកិច្ចចាប់ខ្លួន ឧកញ៉ា អ៊ឹម ប្រុស ហៅគ្រូសីល និងដកហូតកាំភ្លើងចំនួន ៥ដើម និងគ្រាប់កាំភ្លើងជិត ៣០០គ្រាប់ និងខ្នោះដៃ

ថ្មីៗនេះ សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ បានចេញដីការ បង្គាប់ អោយចាប់ខ្លួន ឧកញ៉ា អ៊ឹម ប្រុស ហៅគ្រូសីល ពីបទ (ឆបោក)

តាមប្រភពព័ត៌មានដែលទទួលបាន ដោយមានកិច្ចសហប្រតិបត្តិការ ពី កម្លាំងកម្លាំងជំនាញចូលរួម ជាមួយ កម្លាំង សមត្ថកិច្ចនៃស្នងការដ្នាននគរបាលខេត្តត្បូងឃ្មុំ បានចាប់ខ្លួនឧកញ៉ា អ៊ឹម ប្រុស ហៅគ្រូសីល តាមដីការបស់សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ពីបទ «ឆបោក»។

តាមប្រភពទទួលបានដដែលបានឲ្យដឹងថា ម្លាំងជំនាញធ្វើការឃាត់ខ្លួនឧកញ៉ា អ៊ឹម ប្រុស ហៅគ្រូសីល ភ្លាម បានឆែកឆេររកឃើញកាំភ្លើងចំនួន ៥ដើម និងគ្រាប់កាំភ្លើងជិត ៣០០គ្រាប់ និងខ្នោះដៃ។

វត្ថតាង សមត្ថកិច្ច បានដកហូត កាំភ្លើងចំនួន ៥ដើម និងគ្រាប់កាំភ្លើងជិត ៣០០គ្រាប់ និងខ្នោះដៃ នូវមិនទាន់ដឹងច្បាស់ថា ឧកញ៉ា អ៊ឹម ប្រុស ហៅគ្រូសីល កាត់ទោសប៉ុន្មានឆ្នាំ ត្រូវចោទប្រកាន់ពីបទអ្វីផ្សេងទៀត៕