ត្រៀមៗចូលឆ្នាំមានរថយន្តក្រុងដឹកដើរលេងតាមបណ្តាខេត្តសំខាន់ៗ និងអ្នកនៅក្រៅប្រទេសធ្លាប់ជេរប្រមាថ រិះគន់ គណបក្សប្រជាជនកម្ពុជា, រាជរដ្ឋាភិបាល ក៏មកបានដែរ

សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់អភិបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង ដឹកបងប្អូនប្រជាពលរដ្ឋ ទៅលេងតាមបណ្ដាខេត្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ទោះធ្លាប់ជេរប្រមាថ រិះគន់គណបក្សប្រជាជនកម្ពុជា, រាជរដ្ឋាភិបាល និងសម្តេចក៏ដោយ សូមអញ្ជើញមកលេងស្រុកកំណើតរបស់ខ្លួនដោយមិនមានការចាប់ចង ឬធ្វើទុក្ខបុកម្នេញ ដូចការបំផុសព័ត៌មានបំពុលរបស់ក្រុមអគតិមួយចំនួននោះទេ៕