រថយន្តធន់ធំដឹកទំនិញគេចពន្ធជាច្រើនគ្រឿង ចេញតាមច្រករបៀង គោកតែក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ឆ្ពោះទៅ ប្រទេសវៀតណាម

ខេត្តស្វាយរៀង៖ រថយន្តធន់ធំដឹកទំនិញគេចពន្ធជាច្រើនគ្រឿង ចេញតាមច្រករបៀង គោកតែក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ឆ្ពោះទៅ ប្រទេសវៀតណាម។

តាមប្រភពពីប្រជាពលរដ្ឋ នៅចំណុចច្រករបៀង គោកតែក ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានឲ្យដឹងថា ទំនិញទាំងនោះ គឺគេដឹកជញ្ជូនចេញពីប្រទេសថៃ ឆ្លងកាត់មកប្រទេសកម្ពុជា រួចឆ្ពោះដឹកចូលប្រទេសវៀតណាម។

ប្រភេទ ទំនិញ ដែលគេដឹកឆ្លងកាត់ ច្រករបៀង គោកតែក ស្រុកចន្ទ្រា មានដូចជា÷ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនព្រីន និងទូទឹកកក……។

ថ្មីៗនេះ មានទាំងអ្នកសារព័ត៌មាន និង ប្រជាពលរដ្ឋដែលរសនៅចំណុចច្រករបៀង គោកតែក ស្រុកចន្ទ្រា កំពុងតែដាក់ការសង្ស័យថា ប្រហែល ជា លោក វរសេនីយ៍ទោ យ៉ន សុផល មេបញ្ជាការវរសេនាតូចលេខ ៦០៩ ទទួលបានប្រយោជន៍ហើយមើលទៅ ទើបបណ្តោយឲ្យក្រុមឈ្មួញដឹកជញ្ជូនយ៉ាងភ្លូកទឹកភ្លូកដី៕