ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធលក់ជាផ្លូវការ របស់គម្រោងមានជ័យ រ៉េសុីដិនស៍

នាព្រឹកថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធលក់ជាផ្លូវការ របស់គម្រោងមានជ័យ រ៉េសុីដិនស៍ ស្ថិតតាមបណ្ដោយមហាវិថីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៦០ម៉ែត្រ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ៕