កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ចុះឃាត់ខ្លួន អធិការរងខណ្ឌចំការមន ម្នាក់ ករណីប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ចុះឃាត់ខ្លួន អធិការរងខណ្ឌចំការមន ម្នាក់ ករណីប្រើប្រាស់គ្រឿងញៀន ក្នុងទីតាំងក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងផ្ទះសំណាក់ចំប៉ាមាស កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ក ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អធិការរងម្នាក់នោះ មានឈ្មោះ ហួត ពិសិដ្ឋ ជាអធិការរងនៃអធិដ្ឋាននគរបាលខណ្ឌចំការមន ទទួលផែនការងារកិច្ចការប៉ុស្តិ៍ខណ្ឌចំការមន។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញបាននាំខ្លួនលោក ហួត ពិសិដ្ឋ មកកាន់មន្ទីរប្រឆាំងគ្រឿងញៀន និងធ្វើតេស្តទឹកនោម ជាលទ្ធផល(មានសារធាតុញៀន)ហើយក៏ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការប្រគល់លោក ហួត ពិសិដ្ឋ មកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរបន្ត ព្រមទាំងបញ្ចូនខ្លួនទៅមណ្ឌល ឱកាសខ្ញុំ ដើម្បីផ្តាច់គ្រឿងញៀន និងធ្វើការបណ្តេញចេញពីក្របខណ្ឌ៕