មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានដឹកនាំកម្លាំងទទួលគណៈប្រតិភូជាន់ខ្ពស់ ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ និង លោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ  នៅព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានដឹកនាំកម្លាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលាសាធារណៈ-សាលាចិន យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងក្រុមភ្លេងត្រែស្គរ ចូលរួមពិធីបដិសណ្ឋារកិច្ចទទួលដំណើរគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (H.E.Mr.Frank-Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ និង លោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ដោយឈរសងខាងផ្លូវចាប់ពីកែងផ្លូវក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រហូតដល់ខ្លោងទ្វារ វិមានព្រឹទ្ធសភា រួមមាន÷
១- លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលារដ្ឋ ចំនួន ១៥០នាក់
២- លោកគ្រូ អ្នកគ្រូ និងសិស្សសាលាចិន ចំនួន ៦០០នាក់
៣- យុវជនកាយរិទ្ធ ចំនួន១០០នាក់
៤- យុវជនកាកបាទក្រហម ចំនួន ១០០នាក់
៥- ក្រុមភ្លេងត្រែស្គរ ចំនួន ៥០នាក់
* សរុបរួម÷ ១០០០នាក់