សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវជាបងបង្កើត បានរៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា នៅភូមិគ្រឹៈលេខ៦៦ សង្កាត់បឹងកក់ ទី១

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវជាបងបង្កើត និងក្រុមគ្រួសារ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា នៅភូមិគ្រឹៈលេខ៦៦ ផ្លូវលេខ៥២៨ កែងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣៕