លោក ជំទាវ ហ៊ុន ស៊ីណាត÷ វាអយុតិធម៌សម្រាបម្ចាស់ហាងមាស ពេជ្រ វីលីណា ដែល ម្ចាស់ព័ត៌មាន CEN ជំពាក់លុយហើយ ហើយយកទៅផ្សាយវាយប្រហារទៀត

យោងតាមគណនេយហ្វេសប៊ុកផ្លូវការ របស់ លោ ជំទាវ ហ៊ុន ស៊ីណាត ដែលមានឈ្មោះថា(Sinath Hun) បានសរសេរភ្ជាប់លើវិដេអូ បណ្តាញសារព័ត៌មាន TNB Live 24h ចេញផ្សាយ ព័ត៌មាន២ ជាវិដេអូ កាលពីម្សិលមិញ ថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២៣ ដោយ លោក ជំទាវ បាន សរសេររៀបរាប់ថា÷

១. រឿងនេះវាអយុតិធម៌សម្រាបម្ចាស់ហាងមាស ពេជ្រវីលីណាណាស់អាងតែមានព័ត៌មានខ្លួនឯងចេះតែវាយប្រហារគេហើយ ។

២. ខ្ញុំមិននឹកស្មានថាម្ចាស់ហាងឲ្យជំពាក់យកមកលក់បែរទៅជាលោកស្រីជីប យុទ្ធារី ម្ចាស់ព័ត៌មាន CENយកទៅវាយប្រហារ ម្ចាស់បំណុលរឿងនេះខ្ញុំបានដឹងច្បាស់ហើយក៏បានជួយទារលុយពីជីប យុទ្ធារី ឲ្យទៅម្ចាស់ហាងកន្លងមក ។ ហេតុអីបានជាម្ចាស់បំណុល ចុងក្រោយក្លាយជាមនុស្សបោកប្រាស់គេទៅវិញសូមបងប្អូនកុំជឿព័ត៌មាន CEN និយាយបង្ខូចម្ចាស់ហាងទេ ៕