អាយុមិនទាន់អស់ មិនទាន់ស្លាប់! ព្រោះតែ ឪពុក ម្តាយ បង្ខុំឲ្យយកប្តី ព្យាយាមសម្លាប់ខ្លួនយ៉ាងណាតែមិនដូចក្តីបំណង

ភ្នំពេញ÷ តើនេះគឺជា ប្រេងវាសនា ឬក៏និស្ស័យកម្ម ដែលក្មេងស្រីម្នាក់មានអាយុទើប ១៥ឆ្នាំ ត្រូវបង្ខុំចិត្តរត់ចេញពីផ្ទះ និងឡើងលើដំបូលផ្ទះរបស់គេបម្រុងលោតសម្លាប់ខ្លួន ដោយសារតែយមរាជមើលឃើញថាជីវិតក្មេងស្រីមិនទាន់អស់ ទើបបានកម្លាំង អធិការដ្ឋានខណ្ឌដង្កោ មកជួយទាន់ពេលវេលា។

តាមប្រភពចេញពីអធិការខណ្ឌដង្កោ បានឲ្យដឹងថា
ក្មេងស្រីខាងលើមានអាយុប្រហែល១៥ឆ្នាំ​ បានឡើង​លើ​ដំបូល​ផ្ទះ​របស់គេ បម្រុងលោតស.ម្លាប់ខ្លួន ស្ថិត​នៅ​ចំណុចផ្លូវ​លេខ​៩​ ក្នុង​បុរី​ពិភព​ថ្មី​ចំការ​ដូង​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ នាល្ងាច​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២៣​ ។

រឿងហេតុដំបូង ដោយសា ឪពុក ម្តាយ ក្មេងស្រីបង្ខំឲ្យរូបគេយកប្តី ទើបក្មេងស្រីខាងលើសម្រេចរត់ចេញពីផ្ទះមករស់នៅជាមួយមិត្តភ័ក្របានរយះពេល៥ថ្ងៃ ទើបបាន ឪពុក ម្តាយ ក្មេងស្រី តាមរកឃើញ ជាហេតុធ្វើឲ្យក្មេងស្រីភ័យស្លន់ស្លោ ក៏រត់ឡើងលើដំបូលផ្ទះរបស់គេបម្រុងលោតសម្លាប់ខ្លួន ស្រាប់តែភ្លាមៗដំណឹងខាងលើដឹងដល់កម្លាំងអធិការខណ្ឌដង្កោ ក៏ចុះមកជួយទាន់ពេលវេលា៕