អ្នកការទូតរុស្ស៊ី ១២រូប ប្រចាំអង្គការសហប្រជាជាតិ ត្រូវបានចោទប្រកាន់ថា ជា《ចារកម្ម》ទុកពេលត្រឹមទី៧ ឱ្យចាកចេញពីសហរដ្ឋអាមេរិក

 

លោក Richard Nills ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាតិ បានប្រាប់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខថា អ្នកការទូតរុស្ស៊ី ១២រូប គីជាភ្នាក់ងារស៊ើបការសម្ងាត់ និង ធ្វើសកម្មភាពចារកម្ម ដែលបង្កឱ្យគ្រោះថ្នាក់ដល់សន្តិសុខសហរដ្ឋអាមេរិក ។

អ្នកការទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ ១២រូប ត្រូវបានចោទប្រកាន់ថា (ធ្វើចារកម្ម) ត្រូវបានស្នើឱ្យចាកចេញពីសហរដ្ឋអាមេរិកត្រឹមថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ។