មកដល់ពេលនេះបានរកឃើញសិស្សសាលាសរុបចំនួន១៤នាក់ ស្លាប់១០នាក់ ក្នុងហេតុការ ឧប្បត្តិហេតុ (លិចទូកដទទឹង)នៅចំណុចកំពង់ដរ ទទឹង ចម្លងពីភូមិអំពិលទឹក ទៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក

 

ខេត្តកណ្តាល៖ គិតមកត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៣:៤៥នាទី
កម្លាំងចម្រុះ និងក្រុមការងារចុះរុករកសពជនរងគ្រោះបានចំនួន០១នាក់ បន្ថែមទៀត ឈ្មោះ រី ស្រីលីន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស

មកដល់ពេលនេះបានរកឃើញសរុបចំនួន១៤នាក់ ស្លាប់១០នាក់ (ស្រី០៣នាក់)។

នៅសល់ចំនួន០១នាក់ ឈ្មោះ​ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស
បច្ចុប្បន្ន កម្លាំងចម្រុះបានកំពុងបន្តស្រាវជ្រាវរុករកជនរងគ្រោះដែលបាត់ខ្លួន៕