សិស្សសាលាជួបឧប្បត្តិហេតុ (លិចទូកដទទឹង) សរុបចំនួន ១៣នាក់ រកឃើញសព ១០នាក់ នៅរស់ម្នាក់ បាត់ខ្លួន២នាក់ទៀតមិនទាន់រកឃើញ នៅរសៀលថ្ងៃត្រងនេះ

 

ខេត្តកណ្តាល៖ តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា គិតមកត្រឹមម៉ោង១២:៣០នាទី​ថ្ងៃ​ត្រង់​ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ កម្លាំង​ចម្រុះ​ និង​ក្រុម​ការងារ​ចុះ​រុករក​សពជនរងគ្រោះបានចំនួន០១នាក់​​​ បន្ថែមទៀត ឈ្មោះ​ សុវត្ថិ​ សក្ខិណា​ ភេទស្រី​អាយុ១៣ឆ្នាំ មុខរបរសិស្ស

សូមបញ្ជាក់ថា សិស្សសាលាមានចំនួនសរុប ១៣នាក់ បានរងគ្រោះក្នុងឧប្បត្តិហេតុ (លិចទូកដទទឹង) កាលពីវេលាម៉ោង១៩”០០នាទី​ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅចំណុចកំពង់ដរ ទទឹង ចម្លងពីភូមិអំពិលទឹក ទៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ក្នុងឧប្បត្តិហេតុ (លិចទូកដទទឹង) ខាងលើ សមត្ថកិច្ចជំនាញ បានរកឃើញសរុបចំនួន១៣នាក់ ស្លាប់០៩នាក់ (ស្រី០២នាក់) និងនៅសល់ចំនួន០២នាក់​ មិនទាន់រកឃើញ មានឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស និងឈ្មោះ រី ស្រីលីន អាយុ១២ឆ្នាំ ភេទស្រី មុខរបរសិស្ស។

បច្ចុប្បន្ន កម្លាំងចម្រុះបានបន្តស្រាវជ្រាវរុករកជនរងគ្រោះដែលបាត់ខ្លួនបន្តទៀត៕