ព្រះរាជាណាចក្រកម្ពុជា តំបន់មួយចំនួន ភ្លៀងនៅតែបន្តធ្លាក់ជាប់ជាបន្តបន្ទាប់លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្ទាក់ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២

 

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចេញផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ចាប់ពីថ្ងៃទី ០៩–១៥ ខែតុលា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា ក្នុងរាជធានី-ខេត្ត តំបន់មួយចំនួនមានភ្លៀងនៅតែបន្តធ្លាក់ជាប់ជាបន្តបន្ទាប់ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្ទាក់។

ចំណែកនៅលើផ្ទៃសមុទ្រ អាចមានសភាពអាប់អួរ ដោយមានភ្លៀងលាយឡំនឹងខ្យល់បោកបក់ និងកំសួលរលកសមុទ្របង្គួរ ក្នុងចន្លោះពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២៕

ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ដោយអាកាសធាតុដែលបាននឹងកំពុងវិវត្តជាក់ស្តែង នឹងបន្តវិវត្តជាបន្តបន្ទាប់បានបង្ហាញឲ្យឃើញថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងតំបន់ប្រសព្វរវាងទ្រនុងសម្ពាធខ្ពស់ពីចិន និងជ្រលងសម្ពាធទាប ដែលរុញច្រានពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង នឹងអាចកើតមានសម្ពាធទាបសកម្ម (Active Low) មួយដើរចូលមកលើភាគអាគ្នេយ៍នៃប្រទេសកម្ពុជា៕

CATEGORIES
Share This