កម្មការីនីកាត់ដេរម្នាក់ សម្រេចចិត្តលោតទឹកពីលើស្ពានជ្រោយចង្វារ បន្សល់ទុកស្បែកជើង កូនតុក្កតា និងកាបូបដែលមានទូរស័ព្ទ ប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ និងកាតបំរើការងារក្នុងរោងចក្រកាត់ដេរ

 

ភ្នំពេញ៖ ករណីគេឃើញប្រទះឃើញនារីវ័យក្មេងម្នាក់ធ្វើដំណើរមកឈប់នៅលើស្ពានជ្រោយចង្វារឈរតោងបង្កាន់ដៃស្ពានដោយទឹកមុខស្រងូតស្រងាត់ លុះមួយសន្ធុះក៏បានដោះស្បែកជើង ហើយទុកកូនតុក្កតា និងកាបូប ដែលមានទូរស័ព្ទ ប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ និងកាតបំរើការងារក្នុងរោងចក្រកាត់ដេរ រួចក៍បានលោតពីលើស្ពានជ្រោយចង្វារ ចូលក្នុងទន្លេលិចបាត់តែម្តង នៅថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២២ នៅចំណុចស្ពានជ្រោយចង្វារចាស់ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ចំណែកសម្ភារៈដែលបានបន្សល់ទុក ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលជ្រោយចង្វារ យកទៅរក្សាទុក ដើម្បីប្រគល់អោយក្រុមគ្រួសារវិញ ៕