មន្រ្តីផ្កាយ២ ក្រសួងមហាផ្ទៃ បានស៊ីដាច់លុយគេ……..

បើតាមសម្តីជនរងគ្រោះ បានទំនាក់ទំនងមកទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី(HR NEWS TV) បានឲ្យជួយផ្សាយ ដោយគាត់បាននិយាយថា គាត់បានចាញ់បោក លោក ស៊ីម រ៉េត អស់ទឹកប្រាក់ចំនួន ៣២៥០ដុល្លារ។

ជនរងគ្រោះបានបន្តប្រាប់ទៀតដែរថា÷ មូលហេតុបណ្តាលឲ្យចាញ់បោក លោក ស៊ីម រ៉េត ដំបូង កើតចេញពីការរាប់អានគ្នារហូតមានទំនុកចិត្តជាមួយគ្នាទៅវិញទៅមក ស្រាប់តែមានថ្ងៃមួយឈ្មោះ ស៊ីម រ៉េត បានប្រាប់ជនរងគ្រោះថា ខ្លួនស្គាល់អ្នកធំម្នាក់ដែលមានឥទ្ធិពលខ្លាំងផុតលេខក្នុងបញ្ជាការដ្ឋានអង្គរក្ស ហើយគេក៏ធ្វើការនៅក្នុងនឹងដែរ តែខ្លួនគេបានផ្លាស់ប្តូរការងារមកក្រសួងមហាផ្ទៃ វិញ ដោយមកកាន់ ផ្នែកបេតិកភណ្ឌ ពាក់ផ្កាយ២ បន្ទាប់មកទៀត លោក ស៊ីម រ៉េត បានប្រាប់មកជនរងគ្រោះឲ្យរកលុយគេមក ចាំរូបគេសងលុយគេវិញ ដើម្បីជួយឲ្យបានការងារធ្វើ តែទីបំផុតលោក ស៊ីម រ៉េត មិនបានសងលុយមកជនរងគ្រោះវិញនោះទេ ហើយការងារក៏អត់បានឲ្យជនរងគ្រោះធ្វើដែរ។

សូមបញ្ជាក់ថា ប្រាក់ចំនួន ៣២៥០ដុល្លារ គឺលោក ស៊ីម រ៉េត បានខ្ចីពីជនរងគ្រោះ មិនមែនដោះដូររត់ការចូលបម្រើការងារក្នុងស្ថាប័ណណាមួយឡើយ។ ដោយ លោក ស៊ីម រ៉េត បានអះអាងជាមួយជនរងគ្រោះថាខ្លួននឹងទាក់ទងគេឲ្យជនរងគ្រោះបានការងារធ្វើ។

ហេតុដូច្នោះហើយ ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី 《HR NEWS TV》 រងចាំការបំភ្លឺ ពី លោក ស៊ីម រ៉េត តាមរយៈលេខទូរស័ព្ទ÷ ០៧៧ ៣៤០ ០៥៩/០៩៨ ៣៨៦ ៤៤៩ ៕