ខ្មាន់កាំភ្លើងបាញ់សម្លាប់ប្រពន្ធ និងកូន និងបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ បន្ទាប់ពីបាញ់ប្រហារលើកុមារ បណ្តាលឲ្យមានអ្នកស្លាប់កើនដល់៣៤នាក់ នៅក្នុងប្រទេសថៃ

 

ប្រទេសថៃ៖ ខ្មាន់កាំភ្លើងដែលគេស្គាល់ថាជាអតីតមន្រ្តីនគរបាលមួយរូប បានបើកការវាយប្រហារមកក្នុងមជ្ឍមណ្ឌលមើលថែទាំកុមារមួយកន្លែងនៅក្នុងសង្កាត់ Na Klang ក្នុងខេត្តណុងប៊ូឡាំភូ នៃភាគខាងជើងប្រទេសថៃនៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានបង្កឱ្យមនុស្សយ៉ាងយោចណាស់ ៣៤នាក់បានស្លាប់ មានទាំងកុមារ និងក្មេងវ័យជំទង់ពេលដែលពួកគេកំពុងតែដេកជុំគ្នាជនដៃដល់បានចូលធើ្វសកម្មភាពបាញ់ប្រហារតែម្តង ខណៈរថយន្តគិលានសង្រ្គោះបន្ទាន់ជាច្រើនគ្រឿងត្រូវបានគេបញ្ជូនមកកន្លែងកើតហេតុ។ នេះបើយោងតាមសារព័ត៌មាន (PPTV HD) របស់ប្រទេសថៃនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២

លោកឧត្តមសេនីយ៍ទោ Leusomboon ស្នងការរងនគរបាលនៅក្នុងតំបន់ បានប្រាប់អ្នកសារព័ត៌មាន (PPTV HD) របស់ប្រទេសថៃឡង់ដ៍ឱ្យដឹងថា ខ្មាន់កំាភ្លើងគឺជាអតីតមន្រ្តីនគរបាល ដែលទើបត្រូវបានបណ្តាញចេញពីអង្គភាពពាក់ព័ន្ធទៅនឹងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ វិន័យនគរបាលជាតិថៃ ។

លោកស្នងការដដែលរូបនេះក៏បានបញ្ជាក់ឱ្យដឹងដែរថា ក្រោយពីបានរត់គេចពីការតាមប្រម៉ាញ់របស់ក្រុមសមត្ថកិច្ច ជនដៃដល់ខាងលើនេះបានធើ្វការបាញ់ប្រហារទៅលើប្រពន្ធហើយនិងកូនមុននឹងបានផ្ដាច់ជីវិតរបស់ខ្លួនឯងទៅតាមក្រោយ ៕