សម្ថកិច្ចជំនាញស្រុកអង្គស្នួល ឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់ ករណីដកកាំភ្លើងខ្លីបាញ់ ០៤គ្រាប់ត្រូវរថយន្តអ្នកធ្វើដំណើរ២គ្រឿង ចម្លើយសារភាព របស់ជនសង្ស័យ មូលហេតុខឹងប្រពន្ធ

 

ខេត្តកណ្តាល៖ សមត្ថិច្ចជំនាញស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ញឹក សុវុត្ថា (ស្រួច) (ថាច) (មានសារធាតុញៀន) ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរអ្នកយកសារព័ត៌មាន សង្គមអភិវឌ្ឍន៍ នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវជាតិលេខ៤ភូមិមនោរម្យ ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមប្រភពព័ត៌មានចេញពី លោកវរសេនីយ៍ឯក មាន សំណាង អធិការស្រុកអង្គស្នួលបានឲ្យដឹងថា ៖ កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ផ្នែកជំនាញបានទទួលព័ត៌មានពី ប៉ុស្ដិ៍នគរបាលបែកចាន ថាមានមុខសញ្ញាឈ្មោះ ញឹក សុវុត្ថា ហៅ(ស្រួច) ហៅ(ថាច) បានជិះម៉ូតូម៉ាក ADV ពណ៌ស ឆ្នាំ២០២១ ពាក់ស្លាក លេខភ្នំពេញ 1JE-3621កាន់អាវុធខ្លីមួយដើម បានបាញ់មកលើរថយន្ដអ្នកដំណើរដែលមានឈ្មោះ សួង បូនិច ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរបើកបរនៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ជាម្ចាស់រថយន្តកាមរីបាឡែន) និងឈ្មោះណាត បូផាន់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរ ចុងភៅរោងការនៅភូមិគម្ពោធស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ម្ចាស់រថយន្តហាយឡែនឌ័រ) កំពុងបើកឆ្លងកាត់ផ្លូវជាតិលេខ៤ក្រោយពីទទួលបានព័ត៌មាន កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកអង្គស្នួលសហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍ បានជិះប្រដេញតាមស្ទាក់ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចផ្លូវជាតិលេខ៤ភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយបាននាំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួនាំបន្តតាមនីតិវិធី។

វត្ថុតាងរបស់ជនសង្ស័យចាប់យករួមមាន:
១-អាវុធខ្លីម៉ាក G-Lock19 (ឡុក19) (USA) RTP75555 ០១ដើម បង់០១ គ្រាប់០១សំបកកាទូសចំនួន០២ ។
២-ប័ណ្ណព័ត៌មាន គេហទំព័រសង្គមអភិវឌ្ឍន៍០១និងលិខិតបញ្ជាបេសកម្ម០១។
៣-កាបូបស្ពាយសម្រាប់ដាក់អាវុធ០១ កូនសោឡានលុចស៊ីស០១ និងជ័រសម្រាប់ដាក់គ្រាប់កាំភ្លើងចំនួន០២។
៤-ម៉ូតូមួយគ្រឿងម៉ាក ADV ពណ៌ស ឆ្នាំ២០២១ពាក់ផ្លាកលេខភ្នំពេញ 1JE-3621។
ផល់ប៉ះពាល់ខូចខាត

វត្ថុតាងរបស់ជនរងគ្រោះទាំងពីរនាក់មានរថយន្តម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ ឆ្នាំ២០០៣ពាក់ផ្លាកលេខភ្នំពេញ 2BC-4568ត្រូវចំទ្វាមុខ ខាងស្ដាំ ០១គ្រាប់ និងរថយន្តម៉ាកហាយឡែនឌ័រពណ៌ស ឆ្នាំ២០០១ ពាក់ផ្លាកលេខភ្នំពេញ 2AD-4931ត្រូវចំស្តុបឆ្វេងខាងក្រោយ ០១គ្រាប់និងចំថ្ពល់មុខខាងឆ្វេង០១គ្រាប់។

ជនសង្ស័យបានឆ្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចជំនាញថា៖
ខ្លួនបានបាញ់ចំនួន ០៤គ្រាប់ត្រូវរថយន្ត ០៣គ្រាប់មុនពេលមកដល់ស្រុកអង្គស្នួល គឺបានបាញ់នៅភ្នំពេញ ជាច្រើនគ្រាប់។
មូលហេតុខឹងប្រពន្ធ (បឋម)ជំនាញកំពង់បន្តនីតិវិធី៕