បញ្ជារបស់សម្តេច បើមិនបង្រ្កាប ដកតំណែងចេញទាំងអស់! សូម្បីតែក្រុមអ្នកលេងមាន់ជល់អនឡាញឈប់លេងតាមទូរទស្សន៍មកលេងតាមទូរស័ព្ទដៃក៏សមត្ថកិច្ចខេត្តពោធិ៍សាត់ តាមចាប់ទាល់តែបាន

 

ពិតជាមិនគួរឲ្យជឿទាំងអ្នកបើកល្បែងស៊ីសងទាំងអ្នកលេងល្បែងស៊ីសងស្វះស្វែងរកគ្រប់ច្រករកគ្រប់វិធីដើម្បីបំភាន់ភ្នែកប្រជាពលរដ្ឋ និងបំភាន់ភ្នែកសមត្ថកិច្ច ដូចជា ករណីលេងមាន់ជល់អនឡាញ់តាមទូរស័ព្ទដៃ នៅចំណុចភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ គឺ សមត្ថកិច្ចជំនាញ ឃាត់ខ្លួនបានមនុស្សចំនួន ៨នាក់ និងវត្ថុតាង។

បងប្អូនយើងមួយចំនួនគាត់ធ្លាប់ឃើញមាន់ជល់អនឡាញគេលេងតាមរយៈទូរទស្សន៍តែបច្ចុប្បន្ននេះក្រុមអ្នកបើកល្បែង និងអ្នកលេងល្បែងគេអាប់ដេតថ្មីតាមបច្ចេកវិទ្យាទំនើបដើរឲ្យទាន់សម័យឌីជីថល សម័យទូរស័ព្ទស្មាតហ្វូន ដើម្បីគេចផុតពីក្រសែភ្នែកអ្នកកាសែត និងសមត្ថកិច្ច គឺគេលេងមាន់ជល់អនឡាញតាមរយៈទូរស័ព្ទដៃម្តង។

បើទោះបីក្រុមអ្នកបើកល្បែង និងអ្នកលេងល្បែង ឆ្លាតវៃយ៉ាងណាក៏ដោយក៏គេចមិនផុតពីសមត្ថកិច្ចជំនាញខេត្តពោធិ៍សាត់ ព្រោះថាមានបទបញ្ជាពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បើមិនបង្រ្កាប ទាំងអភិបានរាជធានី ទាំងអភិបាលខេត្ត ទាំងស្នងការ និងមន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវតែដកចោល៕