សមត្ថកិច្ចខេត្តព្រះវិហារ ឃាត់ខ្លួនអ្នកកាសែតម្នាក់ ពីបទកំហែងយក និងគំរាមហែកកេរ្តិ៍លើស្ថាប័ណ្ណអយ្យការ យកមកធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្រព្រះវិហារ

 

ខេត្តព្រះវិហារ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការនាំខ្លួនឈ្មោះ គីម គឹមឡាយ ភេទប្រុស មុខរបរជាអ្នកសារព័ត៌មាន សៀមរាបប៉ុស្តិ៍ យកមកធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្រព្រះវិហារ ដើម្បីចាត់ការតាមច្បាប់ ពីបទកំហែងយក និងគំរាមហែកកេរ្តិ៍លើស្ថាប័ណ្ណអយ្យការ។

ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការនាំខ្លួនឈ្មោះ គីម គឹមឡាយ ដោយមាន
ពាក្យបណ្តឹងរបស់ឈ្មោះ ជិន អូន និង ឈ្មោះ ផន លៀង។

កាលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង ១០ព្រឹក ឈ្មោះ គីម គឹមឡាយ បានឃាត់រឺម៉កដឹកឈើចំនួន ១គ្រឿង ដើម្បីសួរនាំ ពេលនោះ លោក គីម គឹមឡាយ បានខលទៅព្រះរាជអាជ្ញារង លោក វុធ សាវី ដោយសា លោក វុធ សាវី ជាប់រវល់ទើបអនុញ្ញាតឱ្យ លោក គឹម សំឡេង ព្រះរាជអាជ្ញារងទៅពិនិត្យ ពេលនោះមិនបានចាប់រឺម៉កដឹកឈើនោះទេ ដោយសម្របសម្រួលយកលុយចំនួន ៥០ម៉ឺនរៀល តែលុយនោះ លោក គីម គឹមឡាយ មិនទាន់បានទទួលឡើយ ម្ចាស់រឺម៉កឈើឈ្មោះ ផង លៀង ដឹកឈើពីភូមិសាស្ត្រស្រុកឆែប និងស្រុកត្បែងមានជ័យ ចូលក្រុងព្រះវិហារ៕

កាលពីកន្លងទៅ សមត្ថកិច្ច ក៏ធ្លាប់បានឃាត់ខ្លួន ឈ្មោះ គីម គឹមឡាយ ដែល ជាអ្នកកាសែត រូបនេះដែរ ពីបទ ប្រើប្រាស់អាវុធខុសច្បាប់ ហើយត្រូវបានធានាឱ្យនៅក្រៅឃុំផងដែរ៕